Post News Media ព័ត៌មានជាតិ ​បុរសម្នាក់ ជ...

​បុរសម្នាក់ ជិះម៉ូតូលឿនបុកគោយន្តពីក្រោយ ស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ!

ពោធិ៍សាត់: កាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកគោយន្តកន្រ្តៃ បណ្តាលឲ្យបុរសម្នាក់ស្លាប់ក្រោយបញ្ជូន​ទៅសង្គ្រោះនៅមន្ទីរពេទ្យ នៅ​ទួលគ្រួស ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។​​

នៅមុនពេលកើតហេតុ គោយន្តកន្ត្រៃមួយគ្រឿងបើកបរលើផ្លូវជាតិលេខ៥៥ ​ឆ្ពោះទៅកាន់ឃុំថ្មដា ស្រុកវាល បើកបរក្នុងទិសដៅពីលិចទៅកើត លុះដល់វេលាកើតហេតុក៏មាន​ម៉ូតូម៉ាកហុងដា សេ១២៥ គ្មានស្លាកលេខ បើកបរក្នុងទិសដៅស្របទិសគ្នា បោះពួយយ៉ាងលឿនបុកគោយន្តកន្ត្រៃដឹកបង្គោលក្រាក់(បង្គោលរបងភ្លើងឆេះនៅសល់តែខ្លឹម)ពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ ​ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ តែអកុសលជនរងគ្រោះបានស្លាប់​នៅពាក់កណ្តាលផ្លូវ​​។

ភ្លាមៗនោះអ្នកបើកបរគោយន្តក៏រត់គេចខ្លួនបាត់ទៅ ដោយបន្សល់ទុកគោយន្តនិងម៉ូតូនៅកន្លែងកើតហេតុ៕