ព័ត៌មានជាតិ

លប​ចូល​ទៅ​ប្លន់ ​តែ​ត្រូវ​ជាប់​នៅ​ក្នុង​បំពង់​បង្ហុយ​ផ្សែង

តាមរបាយការ​ណ៍​ប៉ូលិស​នៅ​ក្នុង​រដ្ឋផ្លូរីដា​បាន​និយាយ​ថា​ បុរស់ពីរ​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​ បន្ទាប់​ម្នាក់​ចំណោម​ពួក​គេ​ទាំង​ពីរ​ បាន​ជាប់​ នៅ​ក្នុង​បំពង់​ផ្សែង​ ពេល​ដែល​លប​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គេ។​

46048

លោក Richard Tyler Brandon អាយុ ២៥ ឆ្នាំ ត្រូវប្រឈមមុខពីបទ​ចោរ​កម្ម​ នៅ​ពេល​ដែល​គាត់​ត្រូវ​បាន​គេ​រក​ឃើញ​ជាប់​នៅ​ក្នុង​បំពង​ផ្សែង​នៃ​ផ្ទះ​មួយ​ក្បែរ​ផ្លូវ​ Neapolitan។​ រី​ឯគ្នីគ្នា​របស់​គាត់​ម្នាក់​ទៀត​មាន​ឈ្មោះ​ Derek Alan Grenfell​ វ័យ​ ២៦​ ឆ្នាំ​ក៏​ត្រូវ​ទទួល​ការ​ចោទ​ប្រកាន់​ដូច​គ្នា​បន្ទប់​ពី​ការ​រក​ឃើញ​ការ​ពិត។​

បន្ទាប់ពី Brandon ត្រូវបានគេយកចេញពីបំពងផ្សែង ត្រូវគេបញ្ចូនទៅ​មន្ទីពេទ្យ​ដើម្បី​ធ្វើ​ការ​ព្យាបាល​ ក៏​ត្រូវបាន​បញ្ចូល​ទៅ​ស្នង​ការ​ប៉ូលិស។​ ជាមួយ​គ្នា​នេះ​ផង​ដែល​ Grenfell ​ដែល​ជា​អ្នក​ផ្សំ​គំនិត​បាន​ឆ្លើយ​សារភាព​ថា​ Brandon​ ធ្លាប់​បាន​ប្រព្រឹត្ត​អំពើ​ប្លន​មួយ​ផ្សេង​ទៀត​នៅ​តំបន់​ Parkwood​ Lane៕​

មតិយោបល់