បាត់ដំបងៈ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្រោយបើករថយន្តធ្លាក់ចូលប្រឡាយ បណ្ដាលឲ្យក្រឡាប់សង្កត់ពីលើ ដែលហេតុការណ៍នេះ កើតឡើងនៅម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិព្រះធាតុ ឃុំរបស់មង្គល ស្រុកមោងឫស្សី។
ជនរងគ្រោះឈ្មោះ ទូច ចេវ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី មុខរបរបើករថយន្តច្នៃ ពណ៌ខៀវគ្មានស្លាកលេខ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ ដោយសារភ្លើងរថយន្តមិនសូវភ្លឺ ទើបតៃកុងបើកធ្លាក់ប្រឡាយ បណ្ដាលឲ្យក្រឡាប់សង្កត់ពីលើស្លាប់តែម្តង។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត សមត្ថកិច្ចស្ទួចយកទៅរក្សាទុកនៅអធិការសិន៕
មតិយោបល់