ព័ត៌មានជាតិ

មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តសៀមរាបចុះស្រង់តម្លៃលក់ម៉ាស និងត្រួតពិនិត្យស្តុកម៉ាស នៅផ្សារទំនើប និងឱសថស្ថាន នៅសង្កាត់ស្វាយដង្គំ

សៀមរាប: យោងតាមផេករបស់ មន្ទីរពាណិជ្ជកម្ម សៀមរាប បានឲ្យដឹងថា តម្លៃលក់ម៉ាសនិងការត្រួតពិនិត្យស្តុកម៉ាស នាថ្ងៃ ទី៦ ខែមីនា ឆ្នាំ២០២០ រួមមាន៖
– ម៉ាក KHAV TRANG (៥០ម៉ាស) តម្លៃលក់
១២៥,០០០ រៀល
– ម៉ាក MY 02 ១ម៉ាស តម្លៃលក់ ២,៥០០
រៀល
– ម៉ាក ក្រណាត់ ១ម៉ាស តម្លៃលក់ ៥,០០០
រៀល
– ម៉ាក 3D HAFAPRO ១ប្រអប់ (១០ម៉ាស)
តម្លៃលក់ ១៧ ដុល្លារ
– ម៉ាក KIKEI MASK ១ប្រអប់ (១០ម៉ាស)
តម្លៃលក់ ១៨ ដុល្លារ
– ម៉ាក KOKEA ១ប្រអប់ (១០ម៉ាស) តម្លៃលក់
៦.៥ ដុល្លារ
– ម៉ាក ចិន ១០ម៉ាស តម្លៃលក់ ៥ ដុល្លារ ។

ក្រុមការងារមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានចុះស្រង់តម្លៃលក់ម៉ាស និងត្រួតពិនិត្យស្តុកម៉ាស នៅផ្សារទំនើប និងឱសថស្ថាន នៅសង្កាត់ស្វាយដង្គំ និងសង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងណែនាំដល់ ពាណិជ្ជករ អាជីវករ និងសេវាករ ឱសថស្ថាន ម្ចាស់ក្រុមហ៊ុនអាហរ័ណ នីហរ័ណ ឱសថ អ្នកទទួលខុសត្រូវឱសថស្ថាន អ្នកទទួលខុសត្រូវក្រុមហ៊ុនអាហរ័ណ នីហរ័ណឱសថទាំងអស់ :
– សូមកុំដំឡើងថ្លៃម៉ាស់ហួស ហេតុធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងការប្រកបអាជីវកម្ម តាមរយ:ការកេងចំណេញក្នុងស្ថានភាពដែលប្រជាជនមានការលំបាក។
– សូមចូលរួមសហការ និងរួមចំណែកការងារមនុស្សធម៌ និងកាត់បន្ថយការឆ្លងជំងឺរលាកសួតដោយ កូវីដ-១៩ (Covid-19)៕

 

មតិយោបល់