ពោធិ៍សាត់ៈ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ មានករណីទំនាស់ពាក្យស្តីមួយបានកើតឡើងដោយបុរសម្នាក់ ត្រូវបានឃាតក វាយសម្លាប់យ៉ាងរន្ធត់ នៅស្ទឹងរលាបព្រក ក្នុងភួមិក្សេត្របូរី ឃុំសន្ត្រែស្រុក ភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ ម៉ែន ថា អាយុ៥៧ឆ្នាំ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសពបានឲ្យដឹងថា ការស្លាប់របស់ជនរងគ្រោះគឺជាករណីឃាតកម្ម វាយសម្លាប់។ ហើយពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យជាឃាតក យកមកផ្តន្ទាទោសតាមច្បាប់។ ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់