(បាងកក)៖ ក្រសួងសុខាភិបាលថៃ បានប្រកាសពីការរកឃើញករណីឆ្លងជាលើកដំបូង នៃវីរុស COVID-19 បំប្លែងថ្មី Omicron លើពលរដ្ឋអាមេរិកម្នាក់ដែលបានធ្វើដំណើរមកពី ប្រទេសអេស្ប៉ាញ ចូលក្នុងទឹកដីថៃកាលពីចុងខែវិច្ឆិកាកន្លងទៅ។
ការប្រកាសពីការរកឃើញខាងលើ បានធ្វើឲ្យថៃក្លាយជាប្រទេសទី៤៧ នៅលើពិភពលោក ដែលបានរកឃើញវត្តមានវីរុសបំប្លែងថ្មី Omicron ដែលត្រូវបាន អង្គការសុខភាពពិភពលោក (WHO) ចាត់ទុកជា «វីរុសស្ថិតក្នុងក្តីព្រួយបារម្ភ»។
បើតាមអាជ្ញាធារសុខាភិបាលថៃ ករណីវិជ្ជមានដំបូងនៃវីរុសបំប្លែងថ្មី Omicron ត្រូវបានរកឃើញលើបុរសជាពលរដ្ឋអាមេរិកម្នាក់ មានអាយុ៣៥ឆ្នាំ និងបានរស់នៅក្នុងប្រទេសអេស្ប៉ាញ រយៈពេលមួយឆ្នាំ ហើយបានធ្វើដំណើរមកដល់ប្រទេសថៃកាលពីថ្ងៃទី២៩ ខែវិច្ឆិកាកន្លងទៅនេះ។ តែរូបគេមានរោគសញ្ញាស្រាលប៉ុណ្ណោះ ខណៈអាជ្ញាធរកំពុងស្រាវជ្រាវរកអ្នកដែលជាប់ពាក់ព័ន្ធ៕
ប្រភព៖ Reuters
មតិយោបល់