ព័ត៌មានជាតិ

យុវជនម្នាក់ ជិះពោងកង់ឡាន ហើយក្រឡាប់លង់ទឹកស្លាប់!

​​ព្រៃវែង: កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ មានករណីយុវវ័យម្នាក់​លង់ទឹកស្លាប់ ខណ:ដែល​ទៅលេងទឹកដោយជិះពោងកង់ឡានហើយក្រឡាប់លង់ឈ្លក់តែម្ដង នៅ​មាត់បឹងព្រួល ភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។​

ជនរងគ្រោះឈ្មោះ ចន វឌ្ឍនា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិព្រៃក្រឡាញ់ធំ ឃុំព្រៃស្រឡិត ស្រុកពារាំង ហើយ​មកស្នាក់នៅធ្វើ​ជាជាងនៅភូមិកើតហេតុ​។

ចំពោះករណីនេះ សាកសពត្រូវបានសមត្ថកិច្ច​ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​

មតិយោបល់