ព័ត៌មានជាតិ

អូ​បា​ម៉ា អញ្ជើញ ស៊ីន ជីន​ពីង មកលេង​ផ្ទះ​ខ្លួន តាមរយៈ​ទូរស័ព្ទ​

​វ៉ាស៊ីនតោន​៖ សេត​វិមាន​បាន​បញ្ជាក់​ឲ្យដឹង​នៅ​ថ្ងៃ​នេះ​ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​បា​រ៉ាក់ អូ​បា​ម៉ា បាន​និយាយ​ទូរស័ព្ទ​ជាមួយនឹង​ប្រធានាធិបតី​ចិន លោក ស៊ីន ជីន​ពីង កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ដើម្បី​ពិភាក្សា​រឿង​បញ្ហា​សន្ដិសុខ​សុវត្ថិភាព​តាម​អន​ឡា​ញ​។​
​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​នេះ បាន​កើត​មាន​បញ្ហា​ល្អក់កករ​នឹង​គ្នា​ទៅលើ​ប្រព័ន្ធ​សុវត្ថិភាព​តាម​អន​ឡា​ញ ដោយ​អាមេរិក បាន​ចោទ​ចិន​ថា​ជា​អ្នក​វាយប្រហារ​ខ្លួន ប៉ុន្តែ​ចិន​វិញ​បាន​ច្រាល​ចោល ហើយ​និយាយ​ថា​ខ្លួន​ជា​ជនរង់គ្រោះ​។ ក្នុងនោះ លោក អូ​បា​ម៉ា ក៏​បាន​អញ្ជើញ​លោក ស៊ិន ជីន​ពីង ឲ្យមក​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​វ៉ាន់​ស៊ីន​តោន​ផងដែរ នា​ខែ​កញ្ញា​ខាងមុខ ដើម្បី​ពង្រីក​ចំណង​មិត្តភាព​ឡើងវិញ​៕​
u-s-president-obama-makes

មតិយោបល់