ភ្នំពេញៈ នៅទី២៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១១និង៣០នាទី ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានទទួលជនបរទេស ម្នាក់ឈ្មោះ VO CONG DOAN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម ពីកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ចតុមុខ ខណ្ឌដូនពេញ។
ករណីជននេះ ស្រែកឡូឡារនៅតាមទីសាធារណៈ ធ្វើឲ្យខូចសណ្ដាប់ធ្នាប់ និងរំខានដល់ប្រជាពលរដ្ឋ និងគ្មានលិខិតឆ្លងដែន។
0បន្ទាប់មកកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានធ្វើការសាកសួរ ឃើញថាជននេះចូលមកប្រទេសកម្ពុជានៅថ្ងៃទី២២.០៨.២០១៨ តាមច្រកអន្តរជាតិក្អមសំណ រយៈកាលស្នាក់នៅកម្ពុជា គ្មានមុខរបរ គ្មានលិខិតឆ្លងដែន និងការស្នាក់នៅមិនពិតប្រាកដដើរដេកតាមទីសារធារណៈ ត្រូវបានឃាត់ខ្លួន បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕



មតិយោបល់