ព័ត៌មានជាតិ

Update៖ រកឃើញសព បុរសម្នាក់លង់ទឹកស្លាប់នៅផ្លូវ7NG ហើយ!

កណ្តាល: សពបុរសម្នាក់ដែលលង់ទឹកស្លាប់នៅផ្លូវ7NG ពេលនេះបានរកឃើញហើយ ដោយចំណាយជួលគេរាវរកអស់ជាង៦០០ដុល្លារ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នេះ ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ចំណុចពាមតាយូស លើផ្លូវ7NG ភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានករណីបុរសម្នាក់ លង់ទឹកស្លាប់រកសពមិនទាន់ឃើញ។

ជនរងគ្រោះមានឈ្មោះ ណន នី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
(បាត់ខ្លួន) ដោយមានប្រពន្ធឈ្មោះ ភឿន ស្រស់ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នា។

មុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិជាច្រើននាក់ទៀត បានទៅលេងទឹកដែលហូរកាត់ផ្លូវចំណុចពាមតាយួស ខាងលិចក្រុមហ៊ុន 7NG ពេលនោះជនរងគ្រោះ បានរអិលជើងធ្លាក់ទៅក្នុងទឹកជ្រៅ ហើយទឹកក៏ហូរគួចយកទៅបាត់ ពេលនោះដោយទឹកហូរខ្លាំង ពុំមានអ្នកហ៊ានចុះទៅជួយទេ រហូតដល់ពេលនេះសមត្ថកិច្ច និងក្រុមគ្រួសារ កំពុងរាវរកតែមិនទាន់ឃើញទេ៕

មតិយោបល់