ភ្នំពេញៈ ក្មេងស្ទាវ១ក្រុមមានគ្នា៦ទៅ៧នាក់ ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាកបានធ្វើសកម្មភាពដេញវាយបុរស២នាក់កំពុងជិះម៉ូតូនិចមួយគ្រឿង និងធាក់ឲ្យដួល
តែយកម៉ូតូមិនបានសម្រេច បណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់និងស្រាល។ ចំណែកជនបង្កជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវ២៧១ ចំណុចការ៉ាសសាំងតូតាល់ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។
ជនរងគ្រោះមានឈ្មោះ ឈុំ ពុនសារ៉ាត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររៀបបន្ទប់ខារ៉ាអូខេ ស្នាក់នៅបឹងទំពុន ខណ្ឌមានជ័យ និងម្នាក់ដោយសារងរបួសធ្ងន់មិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយ។
តាមសម្ដីជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FG-8941បានជិះចេញពីកន្លែងខារ៉ាអូខេមួយកន្លែងដើម្បីជូនភ្ញៀវទៅផ្ទះរបស់គាត់ដើម្បីទៅលុយដោយសារគាត់ខ្វះលុយរួចហើយបានទុកម៉ូតូរបស់គាត់នៅក្នុងហាងខារ៉ាអូខេ រួចក៏បានឡើងជិះជាមួយបុគ្គលិកខារ៉ាអូខេមកផ្ទះរបស់គាត់ដើម្បីទៅលុយមកសងម្ចាស់ហាងវិញដោយជិញម៉ូតូពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់លេចក្រុមក្មេងមួយក្រុមមានគ្នា៦ទៅ៧នាក់ ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាកដេញវាយពីក្រោយពីផ្សារសុវណ្ណារហូតមកដល់ចំណុចកើតហេតុខាងលើបានធាក់បណ្ដាលឲ្យម៉ូតូរបស់ដួលដោយសារឃើញប្រជាពលរដ្ឋច្រើនពេកធ្វើក្រុមក្មេងស្ទាវទាំងនោះយកម៉ូតូមិនបានក៏នាំគ្នាជិះគេចខ្លួនបាត់ស្រមោល។
ក្រោយហេតុការណ៍ជនរងគ្រោះម្នាក់ដែលរងរបួសធ្ងន់ត្រូវបានរថយន្តគ្លីនិកឯជនដឹកយកទៅសង្គ្រោះភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុហើយក៏បានជូនជនរងគ្រោះទៅប៉ុស្តិ៍បឹងទំពុន១ដើម្បីដាក់ពាក្យបណ្ដឹងផងដែរ។
មតិយោបល់