ព័ត៌មានជាតិ

ត្រាក់ទ័រភ្ជួរដី ជាន់មីនតោនផ្ទុះ របួសធ្ងន់ម្នាក់ នៅស្រុកវ៉ារិន

សៀមរាប: មន្ត្រីនគរបាលស្រុកវ៉ារិនបានឲ្យដឹងថា កាលពីម៉ោង៥ល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញ មានករណីផ្ទុះគ្រាប់ សល់ពីសម័យសង្គ្រាមបានកើតឡើងនៅចំណុចត្រពាំងដៃអាវ ប្រហែល២ពាន់ម៉ែត្រ ស្ថិតក្នុងភូមិ ដៃអាវ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ ណុប សារ៉ាក់ អធិការនគរបាល ស្រុកវ៉ារិន បានឲ្យដឹងនៅព្រឹក ថ្ងៃទី២៨នេះថា ជនរងគ្រោះមានឈ្មោះ ស៊ន់ ដានី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប រងរបួសដៃខាងឆ្វេង និងជើងខាងឆ្វេង មុតរយះបាក់ឆ្អឹងទាំងដៃ ទាំងជើង។

អធិការនគរបាលស្រុកវ៉ារិនបន្ថែមថា ក្នុងហេតុការណ៍នេះ ខូចខាត ត្រាក់ទ័រ ម៉ាកគូប៊ូតា ផ្នែកមុខខាងឆ្វេង។ មូលហេតុជនរងគ្រោះបើក ត្រាក់ទ័រភ្ជួរដី ស៊ីឈ្នួលឲ្យគេ៕

photo_2016-06-28_12-43-30

photo_2016-06-28_12-43-35

មតិយោបល់