បរទេសៈ បញ្ហាដែលមនុស្សភាគច្រើន តែងប្រឈមមិនថា ធាត់ ឬក៏ស្គមនោះទេ គឺការដុះខ្លាញ់នៅលើក្បាលពោះ។ យើងដឹងហើយថា បើសិនមនុស្សធាត់ មានក្បាលពោះ វាគឺរឿងធម្មតាទេ ប៉ុន្តែបើជាស្គមហើយដុះក្បាល់ពោះទៀត មើលទៅពិតជាអាក្រក់ណាស់។ ខាងក្រោមនេះ ជាវិធីសាស្ត្រមួយចំនួន អាចជួយកែខៃបញ្ហាទាំងនេះ៖
បន្ថយការញ៉ាំប្រៃ និងផ្អែមពេក
បច្ចុប្បន្ននេះ មនុស្សភាគច្រើននិយមចូលចិត្តញ៉ាំអាហារណា ដែលមានរសជាតិដិតៗ ដូចជាប្រៃ ឬផ្អែមជាដើមទើបឆ្ងាញ់។ ការទទួលទានអាហារ ប្រភេទបែបនេះញឹកញាប់ខ្លាំងពេក អាចនាំឲ្យហើមបាន។
តមអាហារធ្វើពីទឹកដោះគោ
ទឹកដោះគោត្រូវបានគេចាត់ទុកថា ជាភេសជ្ជៈផ្តល់សុខភាព ប៉ុន្តែអ្នកគួរតែចៀសវាងវាដែរ ប្រសិនបើអ្នកមិនចង់ឲ្យដុះក្បាលពោះធំនោះ ដោយសារវាជាហេតុបង្កឲ្យហើមពោះ និងផោមច្រើន។
កុំញ៉ាំរបស់ហឹរ
តាមការសិក្សាបានរកឃើញថា ការញ៉ាំរបស់ហឹរ អាចបណ្ដាលឲ្យមានខ្លាញ់កកច្រើននៅក្បែរក្រពះ ដែលជាហេតុបង្កបញ្ហាដល់ការរំលាយអាហារបាន។
បរិភោគផ្លែឈើឲ្យច្រើន
ញុាំផ្លែឈើមិនត្រឹមតែជួយឲ្យមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រកខ្លាញ់ក្បាលពោះ ទៀតផង។ ចូរញ៉ាំផ្លែសារី និងផ្លែប៉ោមឲ្យបានច្រើន ព្រោះវាសម្បូរសារធាតុ Fructose ដែលអាចជំនួយដល់ការរំលាយអាហារ បានយ៉ាងប្រសើរ៕
មតិយោបល់