កំពង់ធំៈ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ មានករណីឃាតកម្ម(ចាក់សម្លាប់) នៅភូមិស្វាយ ស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
ជនសង្ស័យ(ជាមនុស្សវិកលចរិត)ឈ្មោះ អេង វិចត្រ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។ ចំណែកជនរងគ្រោះមាន២នាក់ ទី១ឈ្មោះ អ៊ីម ណូ ភេទប្រុស អាយុ៦៩ឆ្នាំ មុខរបរកសិករ (ស្លាប់) និងទី២ឈ្មោះ ធារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កសិករ (ជាកូនបង្កើតឈ្មោះ អ៊ឹម ណូ) មានទីលំនៅភូមិឃុំកើតហេត(រងរបួសលើឆ្អឹងជំនីចំនួន២កន្លែងស្រាល)។
មុនពេលកើតហេតុ ជនរងគ្រោះអង្គុយលេងលើគ្រែនៅមុខផ្ទះរបស់ខ្លួនជាមួយឈ្មោះ ធុច ប៊ុនធូ ភេទប្រុស ស្រាប់តែជនសង្ស័យបានជិះម៉ូតូមកឈប់នៅមុខផ្ទះជនរងគ្រោះហើយក៏ដើរចូលនិងដកកាំបិតសរចុងស្រួចចាក់លើជនរងគ្រោះចំនួន៣កន្លែង(លើដើមដោះខាងស្ដាំ លើកណ្ដៀតក្អមខាងស្ដាំ និងលើពោះក្រោមចុងដង្ហើម) បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្ទោង។
មូលហេតុ ជនសង្ស័យជាមនុស្សវិកលចរិតរយៈពេលជាច្រើនឆ្នាំហើយ៕
មតិយោបល់