អាល្លឺម៉ង់៖ក្លិបបាល់ទាត់ Bayern Munich បានបញ្ចប់ការចុះហត្ថលេខាអ្នកចាំទី Pepe Reina រយៈពេល ៣ ឆ្នាំ ដោយទិញពីក្លិបហង្សក្រហម ដោយត្រូវបានគេជឿជាក់ថា តម្លៃ ២ លានផោន ប្រហែល ៣,៤ លានដុល្លារ ។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ មិនទទួលបានការចាប់អារម្មណ៍ពីពហុកីឡដ្ឋាន Anfield នៅរដូវកាលនេះ ប៉ុន្តែបែរជាទទួលបានការទាក់ទាញយកចិត្តទុកដាក់ពីសំណាក់ម្ចាស់ជើងឯក Bundesliga ទោវិញ ។
អ្នកចាំទីរុបនេះបានប្រាប់ដល់ទំព័រក្លិបថា “ខ្លួនពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានចូលលេងជាមួយនឹងក្លិបដ៏ធំ ជាផ្នែកមួយនៃពិភពលោក ។ ខ្ញុំមកទីនេះ ព្រោះតែចង់ឈ្នះពានជាច្រើន ទៅតាមអ្វីដែលអាចធ្វើបាន” ។
ប្រធានប្រតិបត្តិក្លិប Bayern Munich លោក Karl-Heinz Rumenigge បានអះអាងថា “ការទិញ Pepe Reina គឺមានសារៈសំខាន់ណាស់សម្រាប់ក្លិប ព្រោះថាអ្នកចាំទីរូបនេះ ដូចទៅនឹងអ្នកចាំទី Manuel Neuer ” ៕
មតិយោបល់