ព័ត៌មានជាតិ

ម៉ូតូវ៉េវ សាកកម្លាំងជាមួយរថយន្តព្រុស ត្រង់ចំណុចផ្លូវបែកជាបួន ខូចខាតទាំងសងខាង

ភ្នំពេញ:

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូមួយគ្រឿង បុកជាមួយរថយន្តនៅត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យរងការខូចខាតរថយន្តនិងម៉ូតូ បន្តិចបន្តួចតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទី យប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវ៦១ កែងផ្លូវ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសវ័យចំណាស់ម្នាក់ជិះម៉ូតូម៉ាក HONDA WAVE ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1V-2325 បើកតាមបណ្តោយផ្លូវ៦១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចផ្លូវបែកជាបួនមិនប្រយ័ត្ន បានទៅបុករថយន្តមួយគ្រឿងម៉ាក TOYOTA Pirus ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2AS-9646 បើកតាមបណ្តោយផ្លូវ៩២ទិសដៅពីកើតទៅលិច បណ្តាលឲ្យរថយន្តTOYOTA Pirus ក្រពឹតទ្វារផ្នែកខាងឆ្វេងបន្តិចបន្តួច តែទម្រាំចចារគ្នាត្រូវ ផ្អើលសមត្ថកិច្ចចុះមកជួយដោះស្រាយសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ក្រោយពេលកើតហេតុភាគីខាងម៉ូតូHONDA WAVE បានព្រមសងសំណងទៅខាងភាគីរថយន្តចំនួន៦០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់