មណ្ឌលគិរីៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ដោយមានបទបញ្ជាយ៉ាងហ្មឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀន ក្នុងទូទាំងខេត្តមណ្ឌលគិរី ។
កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំង គ្រឿងញៀន បានសហការជាមួយកម្លាំងអធិការក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្តិ៍នគរបាលសុខដុម ដឹកនាំកិច្ចប្រតិបត្តិការបង្រ្កាបដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ និងមានការចូលរួមពីលោកស្រីជាសមាជិកភូមិឡៅកា និងលោកជាចាន់ធឿនក្រុមប្រឹក្សាសង្កាត់សុខដុម ព្រមទាំងមានការសម្របសំរួលពីលោក សាវ ងីឈាន់ ព្រះរាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានធ្វើការចាប់ឃាត់ខ្លួនស្រ្តី ដែលជាជនសង្ស័យឈ្មោះ ប៉ុន ស្រីនាង ស្ថិតនៅត្រង់ចំណុចរោងប្រក់តង់ ស្ថិតនៅក្នុងភូមិឡៅការ សង្កាត់សុខដុមក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីកាលពីវេលាម៉ោង០៩និង៤០នាទី ។
កម្លាំងសមត្ថកិច្ចបានធ្វើកាចាប់ឃាត់ខ្លួន ស្រ្តីសង្ស័យបានចំនួន០១នាក់ មានឈ្មោះដូចខាងក្រោម ទី១.ឈ្មោះ ប៉ុន ស្រីនាង ភេទស្រី អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិសង្កាត់កើតហេតុខាងលើ ពិនិត្យទឹកម៉ូត្រអវិជ្ជមាន ។
កម្លាំងសមត្ថកិច្ចបានឆែកឆេរ ដកហូតបានចាប់យកសម្ភារៈវត្ថុតាង មួយចំនួនមានដូចខាងក្រោម សារធាតុសង្ស័យជាសារធាតុញៀន មានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់តូច ទម្ងន់ ០.៥៨ ក្រាម ថ្លឹងទាំងសម្បក ទូរស័ព្ទចំនួន០២គ្រឿង ម៉ាក POVA ពណ៌ទឹកប្រាក់ នឹង ម៉ាក VIVO ពណ៌ខ្មៅ -លោហៈធាតុពណ៌លឿង (កាឡៃ) មួយចំនួនដូចជា ក្រវិល០១គូ ខ្សែដៃ ០១ខ្សែ ចិញ្ចៀន ០១វង់ កងដៃចំនួន ១៣ កង) –ប្រាក់រៀលចំនួន ១៧៨៥០០ ៛(ដប់្របាំពីរម៉ឺន ប្រាំបីពាន់ប្រាំរយរៀល ) ។
បច្ចុប្បន្នស្រ្តីដែលសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុង កំពុងកសាងសំណុំរឿង និងបញ្ជូនស្រ្តីខាងលើទៅតុលាកា ចាត់ការទៅតាមនីតិវិធីច្បាប់ ៕
មតិយោបល់