កណ្ដាលៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃព្រហស្បត៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តកណ្តាល បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យ គុណភាព សុវត្ថិភាព ផលិតផលទំនិញ ម្ហូបអាហារ បន្លែ ផ្លែឈើ ប្រហិត មី គុយទាវ គ្រឿងសមុទ្រ និងគ្រឿងកំប៉ុង នៅផ្សារព្រែកអញ្ចាញ និងផ្សាររកាកោង ។
លទ្ធផល ធ្វើការដកហូតគ្រឿងកំប៉ុង កំពិត និងច្រេះ បានជាង១០កំប៉ុង និងប័រកំប៉ុង ចំនួន២ឡូ ។
ត្រួតពិនិត្យរកម្សៅទឹកដោះគោសម្រាប់ទារក ម៉ាកDumex Mamil Gold Infant Milk Formula-Step1 ដែលមានប្រភពដើមនៅប្រទេសម៉ាឡេស៊ី មិនមានវត្តមានម្សៅទឹកដោះគោខាងលើ នៅទីផ្សារនៅឡើយទេ។
បានណែនាំដល់អាជីវករឲ្យឈប់លក់គ្រឿងកំប៉ុងដែលកំពិត ច្រេះ និងហួសរយៈពេលប្រើប្រាស់បន្តទៀត៕
មតិយោបល់