ព័ត៌មានជាតិ

នៅតែឆ្លៀតបើក! អាជ្ញាធរចុះត្រួតពិនិត្យ និងដកហូតអាជ្ញាប័ណ្ណ បិទទីតាំងអាជីវកម្មតែម្តង ចំពោះម្ចាស់ខារ៉ាខេណា ដែលល្មើសនឹងសេចក្តីណែនាំ

យោងតាមផេករដ្ឋបាល ខណ្ឌដូនពេញ បានឲ្យដឹងថា លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ អញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យខារ៉ាអូខេBK និង រង្គសាលចតុមុខ ដែលល្មើសនឹងសេចក្តីណែនាំរបស់អាជ្ញាធរខណ្ឌដូនពេញ …

នាថ្ងៃអង្គារ៍ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០:៣០នាទីយប់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យ ខារ៉ាអូខេ BKនិង រង្គសាលចតុមុខ មានទីតាំងក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលល្មើសនឹងសេចក្តីណែនាំ មិនចូលរួម បង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺ កូវីដ -១៩ តាមការណែនាំរបស់ អជ្ញាធរខណ្ឌ ក្រសួងសុខាភិបាល ក៏ ដូចជា រាជរដ្ឋាភិបាលកម្ពុជា ។ ជាគោលការណ៍ លោក អភិបាល បានហៅម្ចាស់ទីតាំងខាងលើ មកធ្វើការអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ នាព្រឹកស្អែក។
ក្នុងករណីម្ចាស់ទីតាំនៅតែមិនអនុវត្តតាមការណែនាំនេះ គណបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនឹងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុត រួមមានដកហូតអាជ្ញាប័ណ្ណ និងបិទទីតាំងអាជីវកម្មនេះ តែម្តង៕

មតិយោបល់