ព័ត៌មានជាតិ

ខ្សែភ្លើងឆក់ពីរករណី បណ្តាលឲ្យស្លាប់និងរបួសធ្ងន់ចំនួន០២នាក់ នៅខេត្តកំពង់ធំ

កំពង់ធំៈ ថ្ងៃសៅរ៍ ២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីខ្សែភ្លើងឆក់០២លើក បណ្តាលឲ្យឆក់ស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ម្នាក់ នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

១.នៅថ្ងៃ០៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៥និង៤០នាទីល្ងាច ស្ថិតនៅភូមិព្រៃគគីរ ឃុំ សណ្តាន់ ស្រុក សណ្តាន់ មានករណីខ្សែភ្លើងឆក់ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ។ ជនរងគ្រោះឈ្មោះ ចិត ជាតិ ភេទប្រុស អាយុ៤២ឆ្នាំ ។ មូលហេតុ៖ (ដោតព្រីភ្លើងស្វានទូកគោយន្ត បណ្តាលឲ្យឆក់រងរបួសធ្ងន់) ។

២.នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៦និង៤៦នាទីល្ងាច ស្ថិតភូមិទឹកម្លាង ឃុំ សណ្តាន់ ស្រុក សណ្តាន់ មានករណីខ្សែភ្លើងឆក់ បណ្តាឲ្យស្លាប់មនុស្សម្នាក់ ។ ជនរងគ្រោះឈ្មោះ ចាន់ ដេត ភេទស្រី អាយុ០៦ឆ្នាំ ។ មូលហេតុ៖ (ទុកព្រីភ្លើងលើតុដែកចៅតោងឡើងបណ្តាលឆក់ស្លាប់) ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិ​និត្យ ធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារត្រូវខ្សែភ្លើងឆក់ប្រាកដមែន ។ រីឯជនរងគ្រោះម្នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ៕

មតិយោបល់