ព័ត៌មានជាតិ

បុរសម្នាក់ ខឹងប្រពន្ធចុះចោលផ្ទះ ដោយមិនជួយសងលុយធនាគារ ចងកសម្លាប់ខ្លួន

បាត់ដំបងៈ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានបុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអណោចអាធ័ម នៅចំណុចអូរចម្លងស្នេហ៍ ស្ថិតក្នុងភូមិដីល្អ ឃុំអូរំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ រស់ គង់ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរធ្វើចំការ ។

ចំណែកមូលហេតុ កើតឡើងដោយសារជនរងគ្រោះខឹងប្រពន្ធចុះចោលផ្ទះ ដោយមិនជួយសងលុយធនាគារ ។

ក្រោយពីសមត្ថកិច្ចយើងពិនិត្យកន្លែងកើតហេតុនិងពិនិត្យទៅលើសាកសពជនរងគ្រោះរួចមកបានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកខ្លួនឯង ពិតប្រាដកមែន មិនមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌអ្វីឡើយ រួចធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់