ព័ត៌មានជាតិ

រថភ្លើង​បុក រថយន្ត​ក្បួន​ព្យុះ​ហយាត្រា​ ស្លាប់​ ៤​ របួស​​ ១៧​នាក់​


មនុស្ស ៤នាក់បានស្លាប់ និងមនុស្ស ១៧នាក់ផ្សេងទៀត បានរងរបួស នៅក្នុងគ្រោះថ្នាក់រថភ្លើង បុកជាមួយនឹងក្បួនព្យុះហយាត្រា។

កាលពីវេលាម៉ោងប្រមាណជា ៤ និង ៤០នាទី ល្ងាច នាថ្ងៃទី ១៥ខែវិច្ឆិកា ឆ្នាំ ២០១២ មានគ្រោះថ្នាក់មួយបានកើតឡើងរវាងរថភ្លើង និងក្បួនហែនព្យុះហយាត្រាទាហានរបស់អាមេរិក នៅក្នុងតំបន់ Midland។

មន្រ្ដីប្រចាំការនៅក្នុងតំបន់បាន ប្រាប់ថា មនុស្ស ៤នាក់បានស្លាប់ និងមនុស្ស ១៧នាក់ផ្សេងទៀត បានរងរបួស។ គេនៅមិនទាន់ដឹងពីមូលហេតុនៃគ្រោះថ្នាក់ចរាចរនេះនោះទេ ហើយទីភ្នាក់ងារស៊ើបអង្កេតកំពុងតែធ្វើការស្រាវជ្រាវទៅលើករណីនេះ៕

 

មតិយោបល់