ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងពន្លះគ្នាពេញទំហឹង ផ្ដាច់ជីវិតសិស្សសាលាម្នាក់ ខណៈម្នាក់ទៀតរបួសធ្ងន់ នៅព្រះសីហនុ

ព្រះសីហនុ: កាលពីម៉ោងជិត៨យប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងម៉ូតូ បណ្តាលឲ្យយុវជនសិស្សសាលាម្នាក់ ស្លាប់ពេលបញ្ជូនទៅដល់ពេទ្យ និងម្នាក់ទៀត រងរបួសធ្ងន់ នៅចំណុចក្រុម៥ ភូមិ៤ ឃុំទំនប់រលក ស្រុងស្ទឹងហាវ។

ម៉ូតូទី១ម៉ាក Dream C125 ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1GS-1149 បើកបរដោយឈ្មោះ ខ្លុយ ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរ កម្មករផ្សាដែកកប៉ាល់ ស្នាក់នៅក្រុម៤ ភូមិ១ ឃុំកំពេញ ជិះគ្នា០២នាក់ (ក្រោយកើតហេតុ ម្នាក់ទៀត រត់គេចខ្លួនបាត់ ) ឯម្នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យចម្ការចេក។

ចំណែកម៉ូតូទី២ ម៉ាក Dream C125 ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ព្រះសីហនុ1E-4874 បើកបរដោយឈ្មោះ ពូ ឆាយលីហេង ភេទប្រុស ឆ្នាំកំណើត ១៦.០៣.២០០៤ រស់នៅក្រុម៨ ភូមិ៤ ឃុំទំនប់រលក ជិះតែម្នាក់ឯង របួសធ្ងន់ ស្លាប់ពេលបញ្ចូនទៅកាន់ពេទ្យខេត្ត។

ក្រោយកើតហេតុ វត្ថុតាងរួមមានម៉ូតូចំនួន ០២ គ្រឿងត្រូវបានកម្លាំងជំនាញចរាចរណ៍ យកទៅរក្សាទុកនៅ អធិការដ្ឋានស្រុកស្ទឹងហាវ៕

មតិយោបល់