ភ្នំពេញៈ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ មានករណីឆក់ខ្សែភ្លើងស្លាប់ នៅ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
សពឈ្មោះ គា សំអ៊ាង ភេទប្រុស អាយុ១៣ឆ្នាំ សពថ្ងៃស្នាក់នៅកន្លែងកើតហេតុខាងលើនឹងមានស្រុកកំណើតនៅ ភូមិអង្គាបុស្ស ឃុំអង្គារ៍បុស្ស ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
នៅមុនកើតហេតុជនរងគ្រោះបានហូបបាយជាមួយឪពុកម្ដាយនៅក្នុងការដ្ធានធ្វើឃ្លាំងមួយកន្លែងរួចហើយឪពុកម្ដាយក៏ទៅធ្វើការងារទៅ។ បន្ទាប់មកជនរងគ្រោះនឹងប្អូនក៏ប្រលែងគ្នាលេង២នាក់បងប្អូន ដោយនៅជិតនឹងកន្លែងលេងមានខ្សែភ្លើងនឹងមានទឹកសើមផងនោះក៏ឆ្លងចរន្តឆក់បងប្រុសទៅ បន្ទាប់មកគេក៏ដឹកយកទៅពេទ្យតែបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
តាមការពិនិត្យពីជំនាញកោសល្យវិច័យខណ្ឌនឹងក្រុងគឺពុំមានពាក់ព័ន្ធនឹងឃាតកម្មនោះទេគឺឆ្លងចរន្តឆក់ស្លាប់ ហើយក្រុមគ្រួសារនៃសពក៏ពុំមានប្ដឹងផ្ដល់ទៅលើបុគ្គលណាដែរនឹងសូមយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
មតិយោបល់