ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនបេតុងលាយស្រេចដ្រេហ្គនស៊ីធី បុកកិនស្ត្រីម្នាក់ស្លាប់យ៉ាងរន្ធត់

ភ្នំពេញ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រុមហ៊ុនបេតុងលាយស្រេចដ្រេហ្គនស៊ីធី បុកកិនស្ត្រីម្នាក់ស្លាប់យ៉ាងរន្ធត់ ត្រង់ចំណុចផ្លូវលេខ១០១៩ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កើតហេតុវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ខណ:ពេលនេះ អ្នកបើករថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ យកទៅសួរនាំនៅប៉ុស្តិ៍ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់