ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រសួងការងារងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យសហជីព និងសមាគមនិយោជកទាំងអស់ បំពេញតាមលក្ខខណ្ឌ និងអនុវត្តឱ្យបានត្រឹមត្រូវនូវរាល់កាតព្វកិច្ច ដូចមានចែងក្នុងច្បាប់សហជីព ដែលចេញជាធរមាន។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ បានឱ្យដឹងថា ច្បាប់ស្តីពីការងារបុគ្គលិកធ្វើការតាមផ្លូវអាកាស និងផ្លូវសមុទ្រ ព្រមទាំងសាធារណជនឲ្យបានជ្រាបថា ច្បាប់សហជីពត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦។
ការជំរុញឱ្យអនុវត្តឱ្យត្រឹមត្រូវតាមច្បាប់នេះ ប្រយោជន៍ដើម្បីធានានូវការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងផ្លូវសមុទ្រ និងធានាសិទ្ធិសេរីភាពក្នុងការចរចាសមូហភាពរវាងកម្មករ និយោជិត និងនិយោជក ផងដែរ៕
មតិយោបល់