តើអ្នកដឹងតម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តន៍ ហើយឬនៅ?

ព័ត៌មានក្នុងដៃអ្នក
តើអ្នកដឹងតម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តន៍ ហើយឬនៅ?
លោកប្រធានាធិបតីនៃសហរដ្ឋអារ៉ាប់រួមSheikh Khalifa Bin Zayed Al-Nahyanកាលពីថ្ងៃអាទិត្យនេះបានធ្វើពិធីសម្ពោធបើកឲ្យប្រើប្រាស់នូវរោងចក្រផលិតថាមពលដែលទទួលបានពីព្រះអាទិត្យដែលមានទំហំដល់ទៅ១០០មេហ្គាវ៉ាត់ដែលមានទីតាំងនៅវាលខ្សាច់នៃទីក្រុងអាប៊ូដាបៃហើយត្រូវបានគេជឿជាក់ថាជារោងចក្រដ៏ធំជាងគេលើលោកដែលផលិតនូវថាមពលប្រភេទនេះ។ រោងចក្រមួយនេះត្រូវបានសាងសង់ឡើងលើដីទំហំប្រមាណ២,៥គីឡូម៉ែតក្រឡាដែលចំណាយទឹកប្រាក់អស់៦០០លានដុល្លារគឺជាការបញ្ចូលគ្នានៃបច្ចេកវីទ្យាចុងក្រោយដោយមានកញ្ចក់២៥៨០០០ផ្ទាំង។លទ្ធផលដែលអាចទទួលបានគីប្រជាជនប្រហែលជា២០០០០គ្រួសារនឹងអាចប្រើប្រាស់នូវថាមពលដែលប្រមូលបាននេះ។ លោកប្រធានធិបតីបានអបអរសាទរនិងលើកសរសើរថារោងចក្រដែលមានឈ្មោះSham1គឺជាបង្គោលយ៉ាងសំខាន់នៃសេដ្ឋកិច្ចជាតិនិងវាបានបង្ហាញពីសញ្ញាណនៃដំណើរការឆ្ពោះទៅមុខនៃសន្តិសុខវិស័យថាមពលរបស់ខ្លួនហើយទ្រង់មានព្រះរាជបន្ទូលថាសហភាពអារ៉ាប់និងបន្តប្តេជ្ញាចិត្តក្នុងការបន្តការអភិវឌ្ឍនិងថែរក្សាក្នងនាមខ្លួនជាអ្នកផ្គត់ផ្គង់ថាមពលដ៏ធំក្នុងតំបន់។ សហរដ្ឋអារ៉ាប់រួមពឹងផ្អែកសំខាន់លើការនាំចេញប្រេងកាតហើយខ្លួនមានគោលបំណងក្នុងការកាត់បន្ថយនូវការប្រើប្រាស់ប្រេងក្នុងស្រុកពីប្រមាណជា៩៩ភាគរយនាពេលបច្ចុប្បន្នមកត្រឹមតែ៧៥ភាគរយនៅឆ្នាំ២០៣០។ការចាប់ផ្តើមនៃការបង្កើតឲ្យមានរោងចក្រSham1គីជាជំហានដ៏ជោគជ័យហើយវាក៏ជាគោលបំណងរបស់ទីក្រុងអាប៊ូដាបៃដើម្បីទទួលបាននូវថាមពលប្រើប្រាស់សរុប៧ភាគរយនាឆ្នាំ២០២០៕ មតិយោបល់
តាកែវៈ ថ្ងៃច័ន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២និង៥០នាទី នៅចំណុចផ្ទះឈ្មោះ ប្រាក់ គឿន ភេទប្រុស អាយុ៤៧ ឆ្នាំ ,ប្រពន្ធឈ្មោះ ប្រាក់ ឃីម…
អ្នកស្រាវជ្រាវបានធ្វើការសហការជាមួយសមាគមន៍បេះដូង ហើយបានធ្វើការផ្សព្វផ្សាយថ្មីមួយ ដែលបង្ហាញពីភាពធាត់ក្នុងចំណោមមនុស្សវ័យក្មេងនៅសហរដ្ឋអាមេរិកមានការកើនឡើង។ ពួកគេបាននិយាយថាបើយោងទៅលើការអង្កេតក្នុងពេលថ្មីៗនេះ មនុស្សប្រហែលជា ៥ ភាគរយនៃកុមារ និងវ័យជំទង់ ដែលទទួលបាននូវអាហារបំប៉នគ្រប់គ្រាន់ គឺភាពធាត់មានការកើតឡើងយ៉ាងខ្លាំង។ បើតាមអ្នកវិទ្យាសាស្ត្រនិយាយថា មនុស្សដែលធាត់ប្រសិនបើនៅក្នុងខ្លួនរបស់ពួកគេមានសន្ទស្សន៍នៃម៉ាស (BMI) ខ្ពស់ជាងគេ ២០ ភាគរយ ក្នុងចំណោមមនុស្ស ៩៥ ភាគរយដែលមានវ័យបប្រហែលគ្នា។ ភាគច្រើននៃកុមារ…
មតិយោបល់