ភ្នំពេញៈ បុរសម្នាក់បានខឹងសម្បារយ៉ាងខ្លាំង ក្រោយពីបុរសរូបនោះបានធ្វើដំណើរតាមបណ្តោយផ្លូវដោយម៉ូតូមួយគ្រឿងដោយពាក់មួកសុវត្ថិភាពការពារត្រឹមត្រូវ ប៉ុន្តែដាក់កញ្ចក់តូចហើយកាច់ចុះក្រោមទៀត ស្មើរនឹងអត់កញ្ចក់ ហើយត្រូវសមត្ថកិច្ច ដែលកំពុងតែអនុវត្តច្បាប់ចរាចរណ៍ ដោយចាប់ផាកពិន័យនៅទោចក្រយាយន្តណា ដែលអត់គោរពច្បាប់ចរាចរណ៍ ដូចជាអត់ពាក់មួក រឺដាក់កញ្ចក់ជាដើម។ បែរជាមកខឹងសម្បារដាក់សមត្ថកិច្ច ហើយថាដាក់សមត្ថកិច្ច យកអង្កទៅសូកគេអស់ប៉ុន្មានបេ ទើបបានចូលធ្វើជាសមត្ថកិច្ច។
ហេតុការខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩នឹង៣០នាទី ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ ដែលទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ស្ថិតនៅភូមចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនដំបូងក្រុមពួកគាត់បានចុះអនុវត្តច្បាប់ចរាចរណ៍ដោយសព្វមួយដង ដោយមានការបញ្ជាពីថ្នាក់លើ ដោយចាប់ម៉ូតូដែលកែច្នៃខុសបច្ចែកទេស អត់ពាក់មួកការពារសុវត្ថិភាព នឹងអត់ដាក់កញ្ចក់ជាដើម។ ធ្វើដូច្នេះដើម្បីការពារដល់បងប្អូនប្រជាពលរដ្ឋនិងការកាត់បន្ថយការគ្រោះថ្នាក់ចរាចណ៍ដែលបង្កឲ្យរងរបួសធ្ងន់និងការពារដល់អត្រានៃការស្លាប់ដោយការគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
ហើយខណៈដែលកំពុងតែអនុវត្តនោះក៏បុរសខាងលើ ដែលមានឈ្មោះ អ៊ូ ហៃ អាយុ៣១ឆ្នាំ មុខរបរលក់ដូរ បានធ្វើដំណើរដោយម៉ូតូមួយគ្រឿង ស៊េរីសង់ ឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GF 2050 បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ដោយពាក់មួកការពារត្រឹមត្រូវប៉ុន្តែដាក់កញ្ចក់ខ្មៅតូចហើយកាច់ចុះក្រោមទៀត ពេលនោះសមត្ថកិច្ចឃើញក៏ធ្វើការចាប់ណែរនាំនិងឃាត់ទុកដើម្បីធ្វើការផាកពិន័យ។ បែរជាបុរសនោះខឹងនិងតឹងសរសៃកដាក់សមត្ថកិច្ចទៅវិញ ហើយថែមទាំងឡូឡាដាក់សមត្ថកិច្ច ថា គ្មានច្បាប់ឯណាចាប់ម៉ូតូដាក់កញ្ចក់ចុះក្រោមនោះទេ ហើយនៅតែមិនព្រមសហការជាមួយសមត្ថកិច្ចទៀត ក៏ចាក់សោកម៉ូតូរបស់ខ្លួននឹងបិទសន្ទះសោ រួចដើរចេញធ្វើព្រងើយ ធ្វើដូចជាសមត្ថកិច្ចមិនដល់ខ្លួន ហើយថែមទាំងប្រើនៅពាក្យសម្តីមិនសមរម្យដាក់សមត្ថកិច្ចទៀតផង ដោយប្រើពាក្យថាត្រឹមតែម៉ូតូមួយគ្រឿងដុតចោលក៏បានដែរ។
ដោយប្រើរយៈពេលប្រហែលជាង១០នាទី ទើបបុរសនោះរូបនោះបានចូលមកធ្វើ ក្រដាសដើម្បីផាកពិន័យ។
ក្រោយពីបុរសរូបនោះទៅធ្វើការផាកពិន័យនៅឯកន្លែងជំនាញផ្នែកចរាចរណ៍ផ្លូវគោករបស់ខណ្ឌ រួចមកទើបព្រមប្រគល់ម៉ូតូឲ្យទៅរូបគាត់វិញ ហើយធ្វើការណែនាំដល់រូបគាត់ផងដែរថា ការចុះអនុវត្តច្បាប់ចរាចរណ៍បែបនេះមិនមែនធ្វើដោយចិត្តឯងនោះទេ គឺមានកាបញ្ជាពីថ្នាក់ដឹកនាំត្រឹមត្រូវ ហើយក៏មិនមែនត្រឹមតែអនុវត្តនោះដែរ ធ្វើដូច្នេះដើម្បីការពារដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរតាមដងផ្លូវដោយទោចក្រយាយន្តផ្សេងដែលជួបនៅបញ្ហាគ្រោះផ្សេងៗជាដើម។ ក្រោយពីធ្វើការណែនាំរួចទើបប្រគល់ម៉ូតូដល់រូបគាត់វិញ៕
មតិយោបល់