បាត់ដំបងៈ ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនព្រហ្មទណ្ឌ និងមានការសម្របសម្រួលលើនីតិវិធីពី លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៥និង១០នាទី ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានចុះប្រតិបត្តិការ បង្រ្កាប នាំខ្លួនជនសង្ស័យចំនួន៣នាក់៖
ទី១-ឈ្មោះ គំនិត ថាដានូ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង ។
២- ឈ្មោះ ហឿត រី ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិសំរោងក្នុង ឃុំសំរោងតាកុក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
៣- ឈ្មោះ សំ រី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិសូភី១ សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង ។
ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ពីជនរងគ្រោះ ឈ្មោះ ឡា ណាអាន់ ភេទស្រី អាយុ ៣៥ ឆ្នាំ មកពីប្រទេសអូស្ត្រាលី នៅចំណុចភូមិសូភី១ សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង កាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៣រសៀល។
វត្ថុតាងដកហូតមាន៖ ម៉ូតូម៉ាកហុងដា CLICK ពណ៌ ស ស៊េរីឆ្នាំ ២០១៩។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុតាងខាងលើ បានប្រគល់ជូន ការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់