ព័ត៌មានជាតិ

រន្ធត់ណាស់! ប្រារព្ធពិធីទ្បើងគេហដ្ឋានថ្មី ស្រាប់តែបាក់វេរ៉ង់ដាផ្ទះ សង្កាត់ស្លាប់មនុស្ស ២នាក់ និងរបួស ១០នាក់

កំពង់ចាម: នៅវេលាម៉ោង ០៩ និង៤៧នាទីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ មានករណីបាក់វេរ៉ង់ដាផ្ទះ សង្កត់មនុស្សស្លាប់ ០២នាក់ និងរងរបួសធ្ងន់ស្រាល ១០នាក់ (ប្រុស២នាក់)នៅចំណុចផ្ទះឈ្មោះ ស្រ៊ុន ស៊ីណាត ហៅ ប្រុស ស្ថិតក្នុងភូមិខ្នា ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ជនរងគ្រោះទី១.ឈ្មោះ ញ៉ុល ប៉ុក ភេទស្រី អាយុ ៧០ឆ្នាំ និងទី២.ឈ្មោះ ផែ អូន ភេទស្រីអាយុ ៦៥ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិកើតហេតុខាងលើ៕

មតិយោបល់