កំពង់ចាមៈ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ប៉ុស្តិ៍នគរបាលរដ្ឋបាលកោះសូទិន បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថានៅចំណុចមុខផ្ទះរបស់ឈ្មោះ យុន ស្រីមុំ ស្ថិតក្នុងភូមិទី៦ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម មានករណីក្មេងលង់ទឹកស្លាប់។
កុមារារងគ្រោះឈ្មោះ អួង រ៉ាឆាត ភេទប្រុស អាយុ៨ខែ ជនជាតិខ្មែរ នៅភូមិទី៦ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះសូទិន ចុះដល់កន្លែងកើតហេតុ សាកសពត្រូវប្រជាពលរដ្ឋ
ស្រង់លើកដាក់លើផ្ទះ យើងបានបង្កើតគណៈកម្មាធិការត្រួតពិនិត្យសាកសព មានការចូលរួមពីគ្រូពេទ្យ មេភូមិ ក្រុមប្រឹក្សាឃុំ។
ផ្អែកតាមការធ្វើកោសល្យវិច័យពិនិត្យសាកសព មានស្នាមពកហើម បណ្តាលមកពីធ្លាក់ទង្គិចនិងជណ្តើរថ្ម។
មូលហេតុ ម្តាយទុកឲ្យកូនដេកលើអង្រឹងតែម្នាក់ឯង ហើយម្តាយចេញទៅទិញម្ហូបនៅមុខផ្ទះចំងាយប្រហែល២០០ម៉ែត្រ ពីផ្ទះពេលកូនក្រោកពីដេក វាមកម្តាយហើយធ្លាក់ពីលើផ្ទះតាមជណ្តើរលង់ទឹកស្លាប់តែម្តង។សមត្ថកិច្ចយើងបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់