ព័ត៌មានជាតិ

ទូក២គ្រឿងបុកគ្នាពេញទំហឹង ធ្លាក់បុរសម្នាក់ចូលទឹកលិចបាត់រកមិនឃើញ!

តាកែវ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង​ដោយមានទូកចំនួន២គ្រឿងបានបុកគ្នា បណ្តាលឲ្យធ្លាក់បុរសម្នាក់ចូលក្នុងទឹករកមិនឃើញ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចស្ពានឈើ ស្ថិតក្នុងភូមិថ្មបីដុំ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះបង្ករឡើងដោយទូកដឹកទំនិញ បើកបរដោយឈ្មោះ សុំ រិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានបើកបុកទូកតាក់រ៉ាងជ័រ (៧.៧ម៉ែត្រ) ដែលបើកបរដោយឈ្មោះ ស៊ុ សាញ់ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បណ្តាលឲ្យឈ្មោះ ស៊ុ សាញ់ បានធ្លាក់ទឹក ហើយរហូតមកទល់ពេលនេះ សមត្ថកិច្ចសហការជាមួយអាជ្ញាធរភូមិ និងប្រជាពលរដ្ឋកំពុងតែរាវរក៕

មតិយោបល់