ព័ត៌មានជាតិ

លិចទូកចម្លងធ្លាក់រថយន្តឡិចស៊ីស១គ្រឿង នៅ​ស្រុក​ពាម​រក៏!

​ព្រៃវែង: សមត្ថកិច្ចបានប្រាប់Post News ថា មានករណី​​​ទូក​ចម្លង​​​លិច​ទូក​ធ្លាក់​រថយន្ត​​ កាលពីវេលា​ម៉ោង៩ព្រឹក ​ថ្ងៃ​ទី​៥​ ខែកញ្ញា​ ឆ្នាំ​២០១៨​​​ នៅ​ភូមិ​ប្រាសាទ​លិច​ ឃុំ​បន្លិច​ប្រាសាទ​ ស្រុក​ពាម​រក៏ ខេត្តព្រៃវែង​។​

រថយន្តម៉ាកឡិ​ច​ស៊ី​ស​ ពណ៌​ស​ ពាក់​ស្លាក​លេខ ​ភ្នំពេញ2AV-0502 ​ម្ចាស់​រថយន្ត​​ឈ្មោះ​ ស៊ីវ​ ណា​រិ​ន​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មាន​ស្នាក់នៅ​ភូមិ​ឃុំកើតហេតុ​​​។​

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បានធ្វើការ​ស្រង់​រថយន្ត​យក​មក​ដាក់​នៅ​លើគោក ដើម្បីឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា៕​

មតិយោបល់