ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសជនជាតិណ័រវេ សតិមិនគ្រប់អុកឡុកប្រជាពលរដ្ឋតាមផ្លូវសាធារណៈ

ភ្នំពេញ: កាលពីវេលាម៉ោង១០ និង៤០នាទី ថ្ងៃ៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលជនបរទេស ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិណ័រវេ ម្នាក់ពីកម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្ដាល១ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ បុរសជនជាតិណ័រវេ ខាងលើ បានស្រែកឡូឡារនៅតាមទីសាធារណ: ធ្វើឲ្យខូចសណ្ដាប់ធ្នាប់ និងបង្កការរំខានដល់ប្រជាពលរដ្ឋ និងមានសតិមិនប្រក្រតី ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

មតិយោបល់