Post News Media ព័ត៌មានជាតិ ​ជិះម៉ូតូបុកព...

​ជិះម៉ូតូបុកពីក្រោយរថយន្ត ស្លាប់ម្នាក់​ នៅស្រុកបាកាន!

ពោធិ៍សាត់: កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ មានករណី​គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុករថយន្ត នៅផ្លូជាតិលេខ៥៥ ភូមិកំពែងស្វាយ ឃុំ ស្នាមព្រះ​ជោយ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ម៉ូតូ​ធុនវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1D-9104 មកពីត្បូងទៅជើងបើកបរដោយឈ្មោះ សាក់ កែវ អាយុ ២៥ឆ្នាំ ភេទប្រុស រស់នៅភូមិជំរំសៀម សង្កាត់លលកយសរ ក្រុង​ពោធិ៍​សាត់​(ស្លាប់​នៅកន្លែង) បានឌុបឈ្មោះ ម៉ៅ សាវ៉ាន អាយុ៣១ឆ្នាំ ភេទប្រុស រស់នៅភូមិដង្គៀបក្ដាម ឃុំ ស្នាមព្រះស្លាប់នៅកន្លែង មកដល់ចំណុចខាងលើបានបុរថយន្តពីក្រោយ រថយន្តមិនស្គាល់ម៉ាកបានបើកគេចបាត់មិនដឹងទៅទិសណាទេ។

ចំពោះសពយើងបានប្រគល់ឲ្យទៅក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី​។

ករណីនេះយើងកំពុងស្រាវជ្រាវ៕ ​