ព័ត៌មានជាតិ

ជំងឺ​ខួរ​ឆ្នឹង​ខ្នង​ផ្ទុះ​ឡើង​វិញ​នៅកេ​ន​យ៉ា​

​កេន​យ៉ា​៖ រដ្ឋាភិបា​លកេន​យ៉ា នៅ​ថ្ងៃ​សៅរ៍ កន្លងទៅនេះ បាន​ប្រកាស​ឲ្យដឹង​ពី​ការកើនឡើង​នៃ​ជំងឺ​ខួរឆ្អឹងខ្នង បន្ទាប់​ពី​ស្ងប់ស្ងាត់​រយៈពេល ២៩​ឆ្នាំ​។​
​រដ្ឋាភិបាល​បាន​កំណត់សម្គាល់​ឃើញថា ការកើនឡើង​វិញ​ជំងឺ​ខួរ​ឆ្នឹង​ខ្នង​នៅក្នុង​ប្រទេសកេន​យ៉ា​បន្ទាប់​ពី​ជំងឺ​នេះ​បាន​លុបបំបាត់​តាំងពី​ក្នុង​អំឡុង​ឆ្នាំ ១៩៨៤​។ រដ្ឋាភិបាល​បាន​ប្រកាស​ឲ្យដឹង​នៃ​ការផ្ទុះ​ឡើងវិញ​អំពី​ជំងឺ​ខួរ​ឆ្នឹង​ខ្នង ហើយ​រដ្ឋាភិបាល​ក៏​បាន​ចាត់វិធានការ​សង្គ្រោះបន្ទាន់ ដោយ​មាន​មន្ត្រី​ផ្នែក​សុខភាព​សាធារណៈ​ដែល​ដឹកនាំ​ដោយ​មន្ត្រី​ក្រសួង​សុខាភិបាល​ក្នុង​ការតាមដាន ជួយសង្គ្រោះ និង​ចាក់​ថ្នាំ​បង្ការ​ដើម្បី​ធានា​ទៅលើ​សុខភាព​សាធារណៈ​។​
POLIO-VACCINE
​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងកើត ត្រូវបាន​ផ្ដល់​ថ្នាំ​ចាក់​ជំងឺ​ខួរ​ឆ្នឹង​ខ្នង​ដោយ​ឥតគិតថ្លៃ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ប៉ុន្តែ​ដោយសារ​តែ​ការ​ផ្ដល់​ថ្នាំ​បង្ការ​មិន​បាន​គ្រប់​តំបន់​ទើប​ធ្វើឲ្យ​ជំងឺ​នេះ​នៅ​មាន​ភាព​រីក​រាលដាល​។​

​អង្គការ​សុខភាព​ពិភពលោក (WHO) និង UNICEF បានឲ្យដឹងថា ខ្លួន​បាន​អន្តរាគមន៍​យ៉ាង​ឆាប់រហ័ស ដោយ​មាន​រដ្ឋាភិបាល និង​មន្ត្រី​ក្នុង​តំបន់​សហការ​ជាមួយ និង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​(UN) ក្នុង​ការទប់ស្កាត់​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​។​

​ក្រសួង​សុខាភិបាល​បាន​និយាយថា​ប្រទេស​ដែល​នៅ​ជិត​កេន​យ៉ា ដូចជា ប្រទេ​ស៊ូដង់​ខាងត្បួង អ៊ូ​ហ្គង់​ដា អេត្យូ​ពី និង​សូ​ម៉ាលី​មាន​ហានិភ័យ​ខ្ពស់បំផុត​ដោយសារ​តែ​ករណី​ដែល​បាន​រាយការណ៍​នៅក្នុង​ប្រទេស​នេះ​ភាគច្រើន​ត្រូវបាន​នាំ​ចូល​ពី​បណ្ដាល​ប្រទេស​ទាំងនេះ​៕​

មតិយោបល់