ព័ត៌មានជាតិ

អ៊ុ​យក្រែន ខ្ចី​ចិន $៣​ពាន់​លាន សម្រាប់​ប្រព័ន្ធធារាសាស្ត្រ​

រដ្ឋាភិបាល​អ៊ុ​យក្រែន បាន​សម្ដែង​នូវ​ក្ដីសង្ឃឹម​ទៅលើ​ប្រាក់កម្ចី ៣​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ធនាគារ​នាំចេញ​នាំ​ចូល​របស់​ចិន (China Exim Bank ) ដើម្បី ប្រើប្រាស់ ក្នុង​ការអភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ត្រ​។​

“​សព្វថ្ងៃ​យើង​កំពុងតែ​ពិភាក្សា​ជាមួយនឹង​ធនាគារ​ចិន China Exim Bank ហើយ​ការចរចា​នេះ​ផង​ដែរ​បាន​ឈាន​ដល់​ចំណុច​បញ្ចប់​។ ធនាគារ​ចិន នឹង​ផ្ដល់​ប្រាក់​កម្ចី​ទៅ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​អ៊ី​យក្រែន​សម្រាប់​ស្ដារ​នូវ​ប្រព័ន្ធ​ធា​រា​សស្ត្រ​”​។ នេះ​ជា​សម្ដី​របស់​រដ្ឋមន្ត្រី​កសិកម្ម​អ៊ុ​យក្រែន លោក Mykola Prysyazhnuk ថ្លែង​នៅក្នុង​​ស​ន្និសិទ​សារព័ត៌មាន​។​

​លោក​បាន​បន្ថែមទៀតថា ប្រាក់កម្ចី​ដែល​មាន​រយៈពេល ១៥​ឆ្នាំនេះ នឹង​ត្រូវ​អនុវត្ត​ការប្រាក់ ៦,៥​ភាគរយ​។ ទឹកប្រាក់​ដែល​អស់​ដែល​បានមកពី​ការ​កម្ចី​នេះ នឹង​ត្រូវ​យកទៅ​ធ្វើការ​បង្កើត និង​ជួសជុល​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​នៅក្នុង​តំបន់​ប្រមាណ ១,២​ទៅ ១,៤​លាន​ហិកតា សម្រាប់​រយៈពេល ពីរ​ទៅ​បី​ឆ្នាំ​ខាងមុខ​ទៀត​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​ដី​ស្រែ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែន​មាន ៦០​លាន​ហិកតា ប៉ុន្តែ​តំបន់​ដែល​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​នោះ​គឺ​មានតែ ៤០០.០០០​ហិកតា​ប៉ុណ្ណោះ​៕

ukraine

ប្រភព៖ ស៊ិនហួ

មតិយោបល់