Post News Media ព័ត៌មានជាតិ គ្រោះថ្នាក់ចរ...

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊ាំយ៉ុង ​ជាមួយរថយន្តបាឡែន ជជែកគ្នាតឹងសសៃ.កទាំងព្រឹក

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកស៊ាំយ៉ុង រត់តាក់ស៊ី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-7694 និងរថយន្តបាឡែន ពណ៌ទឹកប្រាក់ ស្លាកលេខ ស្វាយរៀង 2A-0603 បានប៉ះគ្នាបណ្តាលឲ្យភាគីរថយន្តបាឡែនរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ប៉ុន្តែក៏មានការជជែកគ្នាតឹងសសៃ.កផងដែរ៕