ព័ត៌មានអន្តរជាតិ

Update៖ គ្រោះរញ្ជួយដីនៅជប៉ុន មនុស្សស្លាប់កើនឡើងដល់ ២០ នាក់ ខណៈក្ដីសង្ឃឹមអ្នកបាត់ខ្លួនថា នៅរស់រានមានជីវិតត្រូវរលាយ

ជប៉ុនៈ ក្រុមជួយសង្គ្រោះជប៉ុន ជាមួយគ្រឿងចក្រ និងសត្វឆ្កែ បាននឹងកំពុងធ្វើការស្វែងរកអ្នកនៅរស់រានមានជីវិត ដោយសារការរអិលបាក់ដី បានកប់ផ្ទះជាច្រើនខ្នង បន្ទាប់ពីទទួលរងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា ខណៈចំនួនអ្នកស្លាប់ បានកើនឡើងដល់ ២០នាក់ហើយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨។

មនុស្សប្រហែល ២០ នាក់ នៅតែបន្តបាត់ខ្លួនមិនទាន់រកឃើញនៅឡើយទេ នៅភាគខាងជើងតំបនជនបទ Atsuma ដែលទីលំដ្ឋានជាច្រើន ត្រូវបានបំផ្លាញនៅពេលដែលដីភ្នំមួយ បានបាក់រលំដោយសារកម្លាំងរញ្ជួយដីកម្រិត ៦,៦ រ៉ិចទ័រ។

សមាជិកនៃកងកម្លាំងស្វ័យការពារនៅតំបន់ Atsuma បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះរបស់ NHK គឺពិតជាផលលំបាលជាខ្លាំង សម្រាប់ប្រតិបត្តិការក្នុងករណីមួយនេះ។

ដោយអ្នកនាំពាក្យរូបនេះ បាននិយាយថា ខណៈដែលពួកយើងបានដឹងថា មានមនុស្សនៅតែជាប់ក្រោមភក់នោះ បានធ្វើឲ្យយើងនៅប្រតិបត្តិការរបស់ខ្លួនគ្រប់ពេលវេលា ដោយមិនអាចឈប់សម្រាកបានទ្បើយ។

យើងនឹងចាត់វិធានការ ដើម្បីស្វែងរកជនរងគ្រោះទាំងនោះឲ្យបានលឿន តាមតែអាចធ្វើទៅបាន។

សូមជំរាបថា លំនៅដ្ឋានប្រមាណ ៧៧២,០០០ នៅភាគខាងជើងកោះ Hokkaido ដែលមានប្រជាជនរស់នៅទីនោះតិចតួច នៅតែគ្មានចន្តរអគ្គិសនីប្រើប្រាស់ បន្ទាប់ពីការរញ្ជួយដី បានធ្វើឲ្យខូចខាតដល់រោងចក្រអគ្គីសនី ដែលផ្គត់ផ្គង់អគ្គិសនីនៅតំបន់នោះ៕

មតិយោបល់