ភ្នំពេញៈ កម្មករ កម្មការិនីរោងចក្រកាត់ដេរ សំលៀកបំពាក់វាយនភណ្ឌ ហ៊ឹង ជីង ដែលមានគ្នាប្រមាណជាងពាក់កណ្តាល ធ្វើកូដកម្មមិនព្រមធ្វើការ ដោយនាំគ្នាអង្គុយលេងនៅក្នុងរោងចក្រ កាលពីវេលាម៉ោ៧និង៤០នាទី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចរោងចក្រកាត់ដេរ សំលៀកបំពាក់វ៉ាយនភណ្ឌ ហ៊ឹង ជីង ដែលមានទីតាំងស្ថិតនៅក្រុមទី១៤ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅព្រឹកនេះ កម្មករ កម្មការរិនីចំនួន៥០នាក់ក្នុងចំណោមកម្មករទាំងអស់ចំនួន១១០នាក់ បានធ្វើកូដកម្មមិនព្រមធ្វើការ ហើយនាំគ្នាអង្គុយលេងនៅក្នុងរោងចក្រ។ ការធ្វើកូដកម្មនេះ ដោយសារភាគីកម្មករទាមទារនូវលក្ខខណ្ឌការងារមួយចំនួនឲ្យភាគីខាងក្រុមហ៊ុនផ្តល់ជូនដូចជា ឲ្យមានគ្រូពេទ្យ និងថ្នាំពេទ្យដើម្បីជួយសង្រ្គោះកម្មករពេលមានគ្រោះថ្នាក់ក្នុងម៉ោងការងារ ប៉ុន្តែខាងភាគីរោងចក្រមិនបានដោះស្រាយជូនកម្មករនោះឡើយ។
ប្រភពព័ត៌មានបានបន្ថែមទៀតថា នៅក្នុងការធ្វើកូដកម្មនេះ កម្មករទាំងអស់ក៏បានសំណូមពរទៅដល់ខាងសហជីព ស៊ីខាដូ ផងដែរដើម្បីឲ្យសហជីពជួយធ្វើអន្តរាគមន៍ទៅខាងភាគីរោងចក្រ ឲ្យបំពេញតាមសំណូមពររបស់កម្មករទាំងនោះ៕


មតិយោបល់