ព័ត៌មានជាតិ

នគរបាលប៉ុស្តិ៍កាកាបទី២ឃាត់ខ្លួនជនសង្ស័យម្នាក់ រក្សាទុកអាវុធ(ដាវ)ដោយខុសច្បាប់!

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍កាកាប២ ឃាត់ខ្លួនដោយរក្សាទុកនៅអាវុធខុសច្បាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង០០នាទី នៅថ្ងៃទី ០៧ កញ្ញា ២០១៨ ​ផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ​។

ជនសង្ស័យមានឈ្មោះ រ៉ូ ច័ន្ទវិរះ ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (មានផ្ទុកសារធាតុញៀន) ។
វត្ថុតាងដកហូតបាន៖ ដាវសាំម៉ូរ៉ៃ ចំនួន១ ដើម ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង បានបញ្ជូនបន្តឲ្យផ្នែកជំនាញខណ្ឌចាត់ការបន្ត តាមនិតិវិធី​៕

មតិយោបល់