ភ្នំពេញៈ គួរឲ្យអាសូរមែននិស្សិតឆ្នាំទី២ រៀននៅសាកល វិទ្យាល័យPPIUម្នាក់ រៀនបណ្តើរឆ្លៀតធ្វើការបណ្តើជួបគ្រោះថ្នាក់ចរាចរណ៏ស្លាប់ទាំងវយ័ក្មេងដោយសារជិះម៉ូតូទាក់ដៃចង្កូតគ្នាត្រូវរថយន្តដឹកដែកកិនថែមពីលើបណ្តាលឲ្យស្លាប់ភ្លាមនៅលើថ្លុកឈាមយ៉ាងអាណោចអាធ័ម។
ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨
ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា យុវតីរងគ្រោះមានឈ្មោះ លី សៀវហ្វុង អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី២ មានទីលំនៅក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ មុនពេលកើតហេតុគេយុវតីខាងលើនេះជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FA-1335 ធ្វើដំណើរពីទិសដៅពីត្បូងទៅជើងលុះដល់ចំណុចកើតហេតុក៏បានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកHondaសេ១២៥ មិនចាំស្លាកលេខ បណ្តាលឲ្យយុវតីខាងលើនេះដួលដេកទៅនិងផ្លូវស្របពេលនោះក៏មានរថយន្តដឹកដែកមកពីក្រោយកិនបន្ថែមបណ្តាលឲ្យបែកថ្លើមស្លាប់ភ្លាមៗ។
បន្ទាប់ពីបានឃើញយុវតីខាងលើនេះស្លាប់ហើយនោះទាំងអ្នកបើកម៉ូតូសេ១២៥និងអ្នកបើករម៉កដឹកដែកបានព្យាយាមបើកគេចរត់ដោយមិនទទួលខុសត្រូវដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុនគរបាលចរាចរណ៏ខណ្ឌចំការមនសហការជាមួយការិយាលយ័ចរាចរណ៏ជើងគោកស្នងការនគរបាលរាជធានីភ្នំពេញ បានចុះមកវាស់វែងនៅកន្លែងកើតហេតុ បន្ទាប់ពីធ្វើការវាស់វែងរួចសមត្ថកិច្ចបានប្រគល់ម៉ូតូនិងសពយុវតីខាងលើនេះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
https://www.youtube.com/watch?v=uy5RxLJkBfs
មតិយោបល់