ព័ត៌មានជាតិ

ម៉ូតូ ប៉ះគ្នាជាមួយរថយន្តពីរគ្រឿង ស្លាប់ និងរបួស ៣នាក់

កណ្ដាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងរថយន្ត ២គ្រឿង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួស ២នាក់ កាលពីវេលាម៉ោង ២០ និង ២០ នាទីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខផ្ទះលក់ភេសជ្ជ:ស្រីម៉ុមភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

រថយន្តបង្កម៉ាក Starech ពណ៌​ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AF-1037 អ្នកបើកបរឈ្មោះ XIAO JUN ភេទប្រុសអាយុ ៣២ឆ្នាំ( ជនជាតិចិន) រស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) បើករថយន្តក្នុងទិសដៅពីកើតទៅលិច រួចបត់ស្តាំទៅជើង មកដល់ចំណុចកើត ក៏បានប៉ះជាមួយម៉ូតូមួយគ្រឿង ម៉ាក HONDA Dream125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BQ.4870 អ្នកបើកបរមានឈ្មោះ សំ គាង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិជើងកើប ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ បើកបរក្នុងទិសដៅពីត្បូងទៅជើង បណ្ដាលឲ្យខ្ទៀតទាំងមនុស្ស ទាំងម៉ូតូទៅខាងលិចផ្លូវទៅបុកនិងរថយន្តមួយគ្រឿងទៀត ដែលមានម៉ាកCAMRY បាឡែនពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AM.6965 អ្នកបើកបរមានឈ្មោះលឹម លីហួរ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិទូលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ទមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ដែលបើកបរក្នុងទិសដៅពីជើង ទៅត្បូងបណ្តាលឲ្យកិនអ្នកបើកបរម៉ូតូស្លាប់ នៅកន្លែងកើតហេតុ។

ចំណែកអ្នករួមដំណើរពីក្រោយម៉ូតូ២នាក់ទៀត មានឈ្នោះទី១ អាត ភេទប្រុសអាយុ២៤ (រងរបួសធ្ងន់) និងទី២ឈ្មោះសុខ វីភេទប្រុសអាយុ២០ឆ្នាំ មានទីលំនៅភូមិគោកធ្លកឃុំបាក់ដៃ ស្រុកអង្គរបុរី ខេត្តតាកែវ (រងរបួសស្រាល) ត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការនគរបាលខេត្តកណ្តាលដឹកទៅកាន់មន្ទីរពេទ្យជ័យជម្នះ ដើម្បីសង្គ្រោះ។ រីឯសាកសពត្រូវបានសាច់ញាតិមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

មតិយោបល់