ព័ត៌មានជាតិ

​បុរសម្នាក់ ផឹកស្រាជាប្រចាំ ស្រាប់តែប្រទះឃើញចងកសម្លាប់ខ្លួន!

​សៀមរាប: ​មានករណី​បុរសម្នាក់​ធ្វើអត្តឃាតចងកសម្លាប់ខ្លួន កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិរលំទូក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ ​
ជនរងគ្រោះឈ្មោះ ភួង ម៉ួក ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិឃុំកើតហេតុ។

​តាមការពិនិត្យពីសមត្ថកិច្ចជំនាញ ជនរងគ្រោះជាមនុស្សញៀនស្រាជាប្រចាំ ពិតជាស្លាប់ដោយចងកសម្លាប់ខ្លួន​ពិតប្រាកដមែន។
សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី៕

មតិយោបល់