ព័ត៌មានជាតិ

កម្លាំងនាយកដ្ឋានប្រឆាំងអំពើភេរវកម្ម ក្រសួងមហាផ្ទៃ ចុះបង្ក្រាបចាប់ជនជាតិចិនចំនួន២៨នាក់

ភ្នំពេញ: ជនជាតិចិនមួយក្រុមចំនួន២៨នាក់ (ស្រី៥នាក់) ខណ:ដែលកំពុងប្រមូលផ្តុំគ្នា សង្ស័យជាប់ពាក់ព័ន្ធបទល្មើស អ្វីមួយ ទើបកម្លាំងនាយកដ្ឋានប្រឆាំងអំពើភេរវកម្ម ក្រសួងមហាផ្ទៃ ចូលរួមពីកម្លាំងជំនាញស្នងការ កម្លាំងខណ្ឌសែនសុខ មូលដ្ឋាន ចុះបង្ក្រាប និងឃាត់ខ្លួន កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅវីឡាមួយកន្លែង ក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

តាមសមត្ថកិច្ច វត្តមាននៅកន្លែងកើតហេតុ មិនបានបំភ្លឺ ក្នុងកិច្ចប្រតិបត្តិការចាប់ខ្លួនជនជាតិចិនមួយក្រុម ដែលកំពុងសំងំលាក់ខ្លួន ក្នុងវីឡានោះ ជាប់ពាក់ព័ន្ធនឹងបទល្មើសអ្វីឡើយ គ្រាន់តែប្រាប់ឲ្យដឹងថា សង្ស័យជាប់ពាក់ព័ន្ធប្រព្រឹត្តល្មើស ជំរិតតាមប្រព័ន្ធអ៊ីនធឺណេត កម្លាំងក្រោមការសម្របសម្រួលផ្លូវច្បាប់ ដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផង ធ្វើការឆែកឆេរ និងឃាត់ខ្លួនជនជាតិចិនបាន២៨នាក់ ប្រុស២៣នាក់ ស្រី៥នាក់ ហើយនាំខ្លួនទៅសាកសួរ៕

មតិយោបល់