Post News Media ព័ត៌មានជាតិ ជនល្មើសប្រើប្...

ជនល្មើសប្រើប្រាស់ធាតុញៀន ៣នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទ តាមដងផ្លូវ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ស្ពឺ: ជនល្មើស៣នាក់ ដែលប្រើប្រាស់សារធាតុញៀន ហើយធ្វើសកម្មភាពឆក់ទូរស័ព្ទតាមដងផ្លូវ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលស្រុកសំរោងទង និងក្រុងច្បារមន ចុះបង្ក្រាប រួចឃាត់ខ្លួនបញ្ជូនមកប៉ុស្តិ៍នគរបាល។

ប្រតិបត្តិការនេះ បានធ្វើទ្បើងកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីធ្វើសកម្មភាពឆក់យកទូរស័ព្ទសិស្សសាលា នៅតាម
ផ្លូវជាតិលេខ៤ ចន្លោះគីទ្បូម៉ែត្រ ៤២-៤៣ ភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន និងកន្លែងផ្សេងៗទៀតកន្លងមក៕