ក្រចេះ: នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១ ដោយមានការចង្អុលបង្ហាញនិងបទបញ្ជា ពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះ និងមានការសម្របសម្រួលនីតិវិធី ដោយលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ,មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកឆ្លូង ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត សុភ័ក្រ្តវាសនា មេបញ្ជាការស្រុកឆ្លូង បានចុះបង្រ្កាបមុខសញ្ញាលួច យ៉ាងសកម្មនៅភូមិសាស្រ្តស្រុកឆ្លូង ខេត្តក្រចេះ ។
ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ កេត ប៊ុនទឹម ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិជ្រោយថ្មលើ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ពីបទលួច (លួចសត្វពពែ) នៅចំណុចភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ។
ករណីនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់