Post News Media ព័ត៌មានជាតិ យកគ្រឿងញៀនទៅជ...

យកគ្រឿងញៀនទៅជក់ក្នុងខ្ទម ចំពេលសមត្ថកិច្ចមកឃើញ ក៏ឃាត់ខ្លួនបញ្ជូនចូលប៉ុស្តិ៍

ភ្នំពេញ: ជនសង្ស័យប្រើប្រាស់គ្រឿងញៀន២ម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ចោមចៅទី២ សហការជាមួយកម្លាំងសង្កាត់ ធ្វើការដកហូតបានទូរស័ព្ទចំនួន៤គ្រឿង សម្ភារសម្រាប់ប្រើប្រាស់ក្នុងការជក់មួយចំនួនទៀត និងម៉ូតូចំនួន២គ្រឿង។

ប្រតិបត្តិការនេះ បានធ្វើទ្បើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១០ និង១៥នាទីព្រឹក នៅត្រង់ចំណុចភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ខណ:ប្រទះឃើញជនសង្ស័យកំពុងប្រើប្រាស់សារធារញៀន នៅក្នុងខ្ទមចាំដីគេមួយកន្លែង ទើបធ្វើការឃាត់ខ្លួនមកសួរនាំ។

ជនសង្ស័យទី១ឈ្មោះសាន់ សម្បត្តិ អាយុ២៦ឆ្នាំ ភេទប្រុស មុខរបរធ្វើការរោងចក្រស្នាក់នៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងជនសង្ស័យទី២ មានឈ្មោះ នុត ធារ៉ា អាយុ៣១ ភេទប្រុស មុខរបរជាកម្មករសំណង់ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយពីធ្វើការសួរនាំរបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានប្រើប្រាស់សារធាតុញៀនពិតមែន
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ចោមចៅទី២ បញ្ជូនទៅអគ្គស្នងការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវីធី៕