កោះកុងៈ កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ មានករណីមនុស្សស្រវឹងស្រាដើរធ្លាក់ទឹកលង់ស្លាប់ នៅកំពង់ទូក(ខ្មែរលើ) ភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
សពរងគ្រោះឈ្មោះ មោក លិៈ ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។
ក្រោយពីទទួលបានដំណឹងនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងរូង និងកំលាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុក បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យប្រចាំមណ្ឌលសុខភាពត្រពាំងរូង ចុះទៅធ្វើកោសល្យវិច័យសព។
ក្រោយពិនិត្យរួច ឃើញថាជនរងគ្រោះខាងលើ ពិតជាបានស្លាប់ដោយសារស្រវឹងស្រាធ្លាក់ទឹកស្លាប់ ពិតប្រាកដមែន ។
ចំពោះសាកសពជនរងគ្រោះ កម្លាំងយើង បានធ្វើកំណត់ហេតុប្រគល់ជូន ទៅក្រុមគ្រួសារនៃសព ដើម្បីយកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់