កំពង់ស្ពឺៈ ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីលោកសម សាមួន ស្នងការន គរបាលខេត្ដ កំពង់ស្ពឺ កំលាំង នគរបាល នៃ អធិការ ដ្ឋាន ស្រុក ឧដុង្គ បានស្រាវ ជ្រាវ ឈានទៅធ្វេីការកំណត់មុខសញ្ញាបង្កហឹង្សាលេីក្រុមតន្រ្ដីករ កាល ពីយប់ ថៃ្ងទី ៣០ ខែមករា ឆ្នាំ ២០២២ ក្នុងពិធី មង្គល ការ នៅចំណុចភូមិអាយាន ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្ត កំពង់ស្ពឺ បានចំនួន ០៣នាក់ ៖
១-ឈ្មោះ ប៊ូ សុខគា ភេទប្រុស អាយុ ២៤ឆ្នាំ នៅ ភូមិចាអោក ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
២-ឈ្មោះ បុិច ម៉ាញ ភេទប្រុសអាយុ ២ ៥ឆ្នាំ នៅភូមិអាយាន ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
៣-ឈ្មោះ ហួត គឹមស្រេង ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិអាយាន ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
មូលហេតុ ឈានដល់ការបង្កហឹង្សាពីដំ បូ ង ឈ្មោះ ហួត គឹមស្រេង ជាភ្ញៀវមក ចូលរួមក្នុងពិធិការបានឡេីងទៅលេី ឆា កក្នុងគោលបំណងស្នេីសុំអោយអ្នកភ្លេ ងជួយលេងបទចម្រៀងអោយខ្លួន និង បាន ប្រេីកាយវិការជ្រុលជ្រួសទៅលេី អ្នកចម្រៀងស្រី អ្នកភ្លេងដៃអ៊័ក ក៏មាន ការគាសដៃចេញ កាយវិការទាំងនេះ បណ្ដាលឱ្យឈ្មោះ ប៊ូ សុខគា ដែលជា មិត្ដភ័ក្ភអង្គុយខាងក្រោមមេីលឃេីញ ច្រឡំស្មានតែអ្នក ភ្លេងវៃពួកម៉ាកក៏ស្ទុះឡេីងទៅលេីកឆាកទាញឧបករណ៍ភ្លេង វៃទៅលេីអ្នកភ្លេងរត់ពេញឆាក។
ក្នុងហេតុការណ៍ដ៏ច្របូកច្របល់នេះ ប ណ្ដាលឱ្យក្រុមតន្រ្តីម្នាក់ឈ្មោះ ម៉េង គ ង់សល់ ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកចុចអ័ក រងរបួសត្រូវក្បាល ចំមុខ ចំច្រ មុះ ត្រូវខ្លួនជាច្រើនដៃ និងច្រើនជើ ង។
តាមការបញ្ជាក់ឱ្យដឹងពីលោកវរសេនី យ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គថា ក្រុមបង្កហឹង្សា ក្រោយ បង្កភាពចលាចលពេញពិធីមង្គលរួចបាននាំគ្នាគេចខ្លួនបាត់ ដោយមានកិច្ចសហការល្អកំលាំងសមត្ថកិច្ចបានធ្វេីការស្រាវជ្រាវរហូតតាមឃាត់ខ្លួនបាន និងបានបញ្ជូនក្រុមបក្ខពួកទាំង៣នាក់ មកកាន់អធិការដ្ឋាននគរ បាលស្រុក បំពេញនីតិវិធីកសាងសំណុំ រឿងបញ្ជូនទៅការិយាល័យជំនាញព្រហ្មទណ្ឌខេត្ដ ដេីម្បីចំណាត់ការបន្ដ៕
មតិយោបល់